កំពុងរៀបចំរូបមន្ត…

Grade 12 Math Formulas រូបមន្តគណិតវិទ្យា
Alpha Academy Cambodia · Grade 12 Mathematics

រូបមន្តគណិតវិទ្យា

សៀវភៅរូបមន្តពេញលេញ រៀបរៀងជាជំពូក — ចំនួនកុំផ្លិច, លីមីត, ដេរីវេ, អាំងតេក្រាល, សមីការឌីផេរ៉ង់ស្យែល, សិក្សាអនុគមន៍, កោណនិច, ធរណីមាត្រក្នុងលំហ, ប្រូបាប និងរូបមន្តសំខាន់ៗផ្សេងទៀត។

12ជំពូក · Chapters
57ផ្នែក · Sections
300+រូបមន្ត · Formulas
No results found Try a different keyword, or clear the search box.

ចំនួនកុំផ្លិច

Complex Numbers
1 – 7

1 ប្រមាណវិធីលើចំនួនកុំផ្លិច

  1. $(a+bi)+(c+di)=(a+c)+(b+d)i$
  2. $(a+bi)-(c+di)=(a-c)+(b-d)i$
  3. $(a+bi)(c+di)=(ac-bd)+(ad+bc)i$
  4. $\dfrac{a+bi}{c+di}=\dfrac{ac+bd}{c^2+d^2}+\dfrac{bc-ad}{c^2+d^2}\,i$

2 ស្វ័យគុណទី $n$ នៃឯកតានិមិត្ត $i$

$\forall n\in\mathbb{N}$ គេអាចសរសេរ $i^n=i^{4k+A}$ ដែល $k$ ជាចំនួនគត់ និង $A=\{0,1,2,3\}$ គេបាន៖

  • បើ $A=0$ នាំឲ្យ $i^n=i^{4k+0}=1$
  • បើ $A=1$ នាំឲ្យ $i^n=i^{4k+1}=i$
  • បើ $A=2$ នាំឲ្យ $i^n=i^{4k+2}=-1$
  • បើ $A=3$ នាំឲ្យ $i^n=i^{4k+3}=-i$

3 លក្ខណៈចំនួនកុំផ្លិចឆ្លាស់

បើ $\bar{Z},\ \bar{W}$ ជាកុំផ្លិចឆ្លាស់រៀងគ្នានៃ $Z,W$ គេបាន៖

  1. $\overline{Z+W}=\bar{Z}+\bar{W}$
  2. $\overline{Z-W}=\bar{Z}-\bar{W}$
  3. $\overline{ZW}=\bar{Z}\times\bar{W}$
  4. $\overline{\left(\dfrac{Z}{W}\right)}=\dfrac{\bar{Z}}{\bar{W}}\ ,\ W\neq 0$

4 ម៉ូឌុល និងអាគុយម៉ង់នៃចំនួនកុំផ្លិច

MO ax by r α
  • ម៉ូឌុល : $|z|=r=OM=\sqrt{a^2+b^2}$
  • អាគុយម៉ង់ : $\arg z=\alpha+2k\pi\ ,\ k\in\mathbb{Z}$
  • គេបាន : $\cos\alpha=\dfrac{a}{r}\ ,\ \sin\alpha=\dfrac{b}{r}$

5 ទម្រង់ត្រីកោណមាត្រ · ស្វ័យគុណទី $n$ · ដឺម៉ូវ

  • ទម្រង់ត្រីកោណមាត្រ : $z=r(\cos\alpha+i\sin\alpha)$
  • ស្វ័យគុណ : $z^n=r^n(\cos n\alpha+i\sin n\alpha)$
  • ដឺម៉ូវ : $(\cos\alpha+i\sin\alpha)^n=\cos n\alpha+i\sin n\alpha$

6 វិធីគុណ · ចែក ទម្រង់ត្រីកោណមាត្រ

បើមាន $z_1=r_1(\cos\alpha_1+i\sin\alpha_1)$ និង $z_2=r_2(\cos\alpha_2+i\sin\alpha_2)$ គេបាន៖

$$z_1z_2=r_1r_2\big[\cos(\alpha_1+\alpha_2)+i\sin(\alpha_1+\alpha_2)\big]$$
$$\frac{z_1}{z_2}=\frac{r_1}{r_2}\times\big[\cos(\alpha_1-\alpha_2)+i\sin(\alpha_1-\alpha_2)\big]$$

7 ឬសទី $n$ នៃចំនួនកុំផ្លិច

បើ $z=r(\cos\alpha+i\sin\alpha)$ មានឬសទី $n$ គឺ៖

$$W_k=\sqrt[n]{r}\left[\cos\left(\frac{\alpha+2k\pi}{n}\right)+i\sin\left(\frac{\alpha+2k\pi}{n}\right)\right]$$

ដែល $k=0,1,2,3,\dots,n-1$។

លីមីត

Limits
8 – 12

8 ប្រមាណវិធីលើលីមីត

បើមាន $\lim\limits_{x\to a}f(x)=L$, $\lim\limits_{x\to a}g(x)=M$ និង $\lim\limits_{x\to a}h(x)=N$ ដែល $L,M,N,k$ ជាចំនួនពិត គេបានលក្ខណៈប្រមាណវិធីលើលីមីតដូចខាងក្រោម៖

  1. $\lim\limits_{x\to a}k=k$
  2. $\lim\limits_{x\to a}\big[f(x)\pm g(x)\big]=L\pm M$
  3. $\lim\limits_{x\to a}\big[f(x)+g(x)-h(x)\big]=L+M-N$
  4. $\lim\limits_{x\to a}kf(x)=k\lim\limits_{x\to a}f(x)=k\cdot L$
  5. $\lim\limits_{x\to a}\big[f(x)\cdot g(x)\cdot h(x)\big]=L\times M\times N$
  6. $\lim\limits_{x\to a}\big[f(x)/g(x)\big]=L/M\ ,\ M\neq 0$
  7. $\lim\limits_{x\to a}\big[f(x)\big]^n=L^n\ ,\ n\in\mathbb{N}$

9 លីមីតនៃអនុគមន៍ត្រីកោណមាត្រ

  1. $\lim\limits_{x\to a}\sin x=\sin a$
  2. $\lim\limits_{x\to a}\cos x=\cos a$
  3. $\lim\limits_{x\to a}\tan x=\tan a$
  4. $\lim\limits_{x\to a}\cot x=\cot a$
  5. $\lim\limits_{x\to 0}\dfrac{\sin x}{x}=1$
  6. $\lim\limits_{x\to 0}\dfrac{x}{\sin x}=1$
  7. $\lim\limits_{x\to 0}\dfrac{1-\cos x}{x}=0$
  8. $\lim\limits_{x\to 0}\dfrac{\sin nx}{nx}=1$

10 លីមីតនៃអនុគមន៍អិចស្ប៉ូណង់ស្យែល

  1. $\lim\limits_{x\to+\infty}e^{x}=+\infty$
  2. $\lim\limits_{x\to-\infty}e^{x}=0$
  3. $\lim\limits_{x\to+\infty}\dfrac{e^{x}}{x}=+\infty$
  4. $\lim\limits_{x\to+\infty}\dfrac{e^{x}}{x^{n}}=+\infty$
  5. $\lim\limits_{x\to+\infty}\dfrac{x^{n}}{e^{x}}=0$
  6. $\lim\limits_{x\to 0}\dfrac{e^{x}-1}{x}=1$
  7. $\lim\limits_{u\to 0}\dfrac{e^{u}-1}{u}=1$
  8. $\lim\limits_{x\to 0}\dfrac{(1+x)^{n}-1}{x}=n$
  9. $\lim\limits_{x\to 0}\dfrac{a^{x}-1}{x}=\ln a$
  10. $\lim\limits_{x\to\infty}\left(1+\dfrac{1}{x}\right)^{x}=e$
  11. $\lim\limits_{x\to 0}(1+x)^{\frac{1}{x}}=e\approx 2.71828182\dots$

11 លីមីតនៃអនុគមន៍លោការីតនេពែ

  1. $\lim\limits_{x\to+\infty}\ln x=+\infty$
  2. $\lim\limits_{x\to 0^{+}}\ln x=-\infty$
  3. $\lim\limits_{x\to+\infty}\dfrac{\ln x}{x}=0$
  4. $\lim\limits_{x\to+\infty}\dfrac{\ln x}{x^{n}}=0$
  5. $\lim\limits_{x\to 0^{+}}x^{n}\ln x=0$
  6. $\lim\limits_{x\to 0^{+}}\dfrac{\ln x}{x^{n}}=-\infty$
  7. $\lim\limits_{x\to+\infty}x^{n}\ln x=+\infty$
  8. $\lim\limits_{x\to 0^{+}}x\ln x=0$
  9. $\lim\limits_{x\to 0}\dfrac{\ln(1+x)}{x}=1$

12 អាស៊ីមតូត ឈរ · ដេក · ទ្រេត

  • បើ $\lim\limits_{x\to a}f(x)=\infty$ នោះ $x=a$ ជាអាស៊ីមតូត ឈរ
  • បើ $\lim\limits_{x\to\infty}f(x)=b$ នោះ $y=b$ ជាអាស៊ីមតូត ដេក
  • បើ $\lim\limits_{x\to\infty}\big[f(x)-(ax+b)\big]=0$ នោះបន្ទាត់ $y=ax+b$ ជាអាស៊ីមតូត ទ្រេត

ដេរីវេ

Derivatives
13 – 18

13 និយមន័យដេរីវេ

$$y'=f'(x)=\lim_{h\to 0}\frac{f(x+h)-f(x)}{h}$$

14 ដេរីវេអនុគមន៍សនិទាន និងអសនិទាន

$y=c$ ថេរ$y'=0$
$y=cx$ , $c$ ថេរ$y'=c$
$y=x^{n}$$y'=nx^{n-1}$
$y=\sqrt{x}$$y'=\dfrac{1}{2\sqrt{x}}$
$y=\dfrac{1}{x}$$y'=-\dfrac{1}{x^{2}}$

15 ដេរីវេអនុគមន៍អិចស្ប៉ូណង់ស្យែល

$y=e^{x}$$y'=e^{x}$
$y=a^{x}$$y'=a^{x}\ln a$
$y=e^{u}$$y'=u'e^{u}$
$y=a^{u}$$y'=u'a^{u}\ln a$

16 ដេរីវេអនុគមន៍លោការីត

$y=\ln x$$y'=\dfrac{1}{x}$
$y=\log_{a}x$$y'=\dfrac{1}{x\ln a}$
$y=\log_{a}u$$y'=\dfrac{u'}{u\ln a}$

17 ដេរីវេអនុគមន៍ត្រីកោណមាត្រ

$y=\sin x$$y'=\cos x$
$y=\cos x$$y'=-\sin x$
$y=\sin u$$y'=u'\cos u$
$y=\cos u$$y'=-u'\sin u$
$y=\tan x$$y'=\dfrac{1}{\cos^{2}x}=1+\tan^{2}x$
$y=\cot x$$y'=-\dfrac{1}{\sin^{2}x}=-(1+\cot^{2}x)$
$y=\tan u$$y'=\dfrac{u'}{\cos^{2}u}=u'(1+\tan^{2}u)$
$y=\cot u$$y'=\dfrac{-u'}{\sin^{2}u}=-u'(1+\cot^{2}u)$

18 ដេរីវេអនុគមន៍បន្ថែម

$y=u^{n}$$y'=nu'u^{n-1}$
$y=u+v-w$$y'=u'+v'-w'$
$y=uv$$y'=u'v+v'u$
$y=\dfrac{u}{v}$$y'=\dfrac{u'v-v'u}{v^{2}}$
$y=\sqrt{u}$$y'=\dfrac{u'}{2\sqrt{u}}$
$y=\dfrac{1}{u}$$y'=-\dfrac{u'}{u^{2}}$
$$y=uvw\quad\Longrightarrow\quad y'=u'vw+uv'w+uvw'$$

អាំងតេក្រាល

Integrals
19 – 23

19 អាំងតេក្រាលអនុគមន៍សនិទាន និងអសនិទាន

  1. $\displaystyle\int dx=x+c$
  2. $\displaystyle\int k\,dx=kx+c$
  3. $\displaystyle\int x^{n}dx=\frac{x^{n+1}}{n+1}+c$
  4. $\displaystyle\int\frac{1}{x}dx=\ln|x|+c$
  5. $\displaystyle\int\frac{1}{x^{2}}dx=-\frac{1}{x}+c$
  6. $\displaystyle\int\frac{1}{\sqrt{x}}dx=2\sqrt{x}+c$
  7. $\displaystyle\int\frac{1}{ax+b}dx=\frac{1}{a}\ln(ax+b)+c$
  8. $\displaystyle\int\frac{1}{(ax+b)^{2}}dx=-\frac{1}{a(ax+b)}+c$
  9. $\displaystyle\int(ax+b)^{n}dx=\frac{(ax+b)^{n+1}}{a(n+1)}+c$
  10. $\displaystyle\int\frac{f'(x)}{f(x)}dx=\ln|f(x)|+c$
  11. $\displaystyle\int f'(x)\big[f(x)\big]^{n}dx=\frac{\big[f(x)\big]^{n+1}}{n+1}+c$

20 អាំងតេក្រាលអនុគមន៍អិចស្ប៉ូណង់ស្យែល

  1. $\displaystyle\int e^{x}dx=e^{x}+c$
  2. $\displaystyle\int e^{ax}dx=\frac{e^{ax}}{a}+c$
  3. $\displaystyle\int e^{u}du=e^{u}+c$
  4. $\displaystyle\int e^{ax+b}dx=\frac{1}{a}e^{ax+b}+c$
  5. $\displaystyle\int a^{x}dx=\frac{a^{x}}{\ln a}+c$
  6. $\displaystyle\int f'(x)e^{f(x)}dx=e^{f(x)}+c$

21 អាំងតេក្រាលអនុគមន៍លោការីតនេពែ

  1. $\displaystyle\int\ln x\,dx=x\ln x-x+c$
  2. $\displaystyle\int x^{n}\ln x\,dx=\frac{x^{n+1}}{n+1}\left(\ln x-\frac{1}{n+1}\right)+c$
  3. $\displaystyle\int\frac{\ln x}{x}dx=\frac{1}{2}\ln^{2}x$
  4. $\displaystyle\int\frac{\ln^{n}x}{x}dx=\frac{\ln^{n+1}x}{n+1}$
  5. $\displaystyle\int\frac{1}{x\ln x}dx=\ln(\ln x)+c$

22 អាំងតេក្រាលអនុគមន៍ត្រីកោណមាត្រ

  1. $\displaystyle\int\sin x\,dx=-\cos x+c$
  2. $\displaystyle\int\cos x\,dx=\sin x+c$
  3. $\displaystyle\int\sin ax\,dx=-\frac{1}{a}\cos ax+c$
  4. $\displaystyle\int\cos ax\,dx=\frac{1}{a}\sin ax+c$
  5. $\displaystyle\int\sin ax\cdot\cos ax\,dx=\frac{1}{2a}\sin^{2}ax+c$
  6. $\displaystyle\int\frac{1}{\cos^{2}x}dx=\int(1+\tan^{2}x)dx=\tan x+c$
  7. $\displaystyle\int\frac{1}{\sin^{2}x}dx=\int(1+\cot^{2}x)dx=-\cot x+c$

23 រូបមន្តអាំងតេក្រាលដោយផ្នែក

$$\int u\,dv=uv-\int v\,du$$
គន្លឹះដើម្បីងាយស្រួលដល់ការតាង គេប្រើលំដាប់ L · P · E · T (Logarithm → Polynomial → Exponential → Trigonometry)។

សមីការឌីផេរ៉ង់ស្យែល

Differential Equations
24 – 30

24 និយមន័យ

សមីការឌីផេរ៉ង់ស្យែល ជាទំនាក់ទំនងរវាងអនុគមន៍ ដេរីវេរបស់អនុគមន៍ និងអថេរ សម្រាប់បកស្រាយបញ្ហា និងបាតុភូតដែលកើតឡើងក្នុងធម្មជាតិ និងវិទ្យាសាស្ត្រ។

25 របៀបដោះស្រាយសមីការឌី. $\dfrac{dy}{dx}=f(x)$

  • គេសរសេរ $dy=f(x)dx$ បំពាក់អាំងតេក្រាល គេបាន $y=\displaystyle\int f(x)dx+c$ ជាចម្លើយទូទៅ។
  • រកចម្លើយពិសេសតាមលក្ខខណ្ឌដើម គឺយក $x_0$ និង $y_0$ ជំនួសក្នុងសមីការទូទៅ រួចទាញរកចំនួនថេរ $c$។

26 របៀបដោះស្រាយសមីការ $g(y)\dfrac{dy}{dx}=f(x)$

គេមាន $g(y)dy=f(x)dx$ បំពាក់អាំងតេក្រាល គេបាន $G(y)=F(x)+c$ , $c$ ថេរ ដែល $G(y)$ និង $F(x)$ ជាព្រីមីទីវរៀងគ្នានៃ $g(y)$ និង $f(x)$។

27 ដំណោះស្រាយសមីការឌី. $y'+ay=0$

សមីការឌីផេរ៉ង់ស្យែល $y'+ay=0$ , $a\in\mathbb{R}$ មានចម្លើយទូទៅគឺ៖

$$y=Ae^{-ax}\ ,\quad A\in\mathbb{R}$$

28 ដំណោះស្រាយសមីការឌី. $y'+ay=p(x)$

  • រក $y_c$ ជាចម្លើយទូទៅនៃសមីការ $y'+ay=0$
  • រកចម្លើយពិសេស $y_p$ នៃ $y'+ay=p(x)$
  • ចម្លើយទូទៅនៃ $y'+ay=p(x)$ គឺ $y=y_c+y_p$

29 $y'+ay=p(x)$ តាមវិធីបម្រែបម្រួលចំនួនថេរ

ដោះស្រាយសមីការ $y'+ay=p(x)$ តាមវិធីបម្រែបម្រួលចំនួនថេរ គេបានចម្លើយទូទៅគឺ៖

$$y=ce^{-ax}+e^{-ax}\int e^{ax}p(x)dx$$

ដែល $y_c=ce^{-ax}$ និង $y_p=e^{-ax}\displaystyle\int e^{ax}p(x)dx$។

30 ដំណោះស្រាយសមីការ $ay''+by'+cy=0$

ដោះស្រាយសមីការសម្គាល់ $ar^{2}+br+c=0$

  • បើ $\Delta \gt 0$ : មានឬសពីរ $\alpha,\beta$  ⟶  $y=Ae^{\alpha x}+Be^{\beta x}$
  • បើ $\Delta = 0$ : មានឬសឌុប $\alpha$  ⟶  $y=Axe^{\alpha x}+Be^{\alpha x}$
  • បើ $\Delta \lt 0$ : មានឬស $\alpha\pm i\beta$  ⟶  $y=(A\cos\beta x+B\sin\beta x)e^{\alpha x}$
សម្គាល់ចម្លើយទូទៅបីករណីខាងលើមាន $A,B$ ជាចំនួនថេរ។

សិក្សាអនុគមន៍

Function Analysis
31 – 35

31 សមីការបន្ទាត់ប៉ះក្រាប

មេគុណប្រាប់ទិសនៃបន្ទាត់ប៉ះត្រង់ $x_0$ គឺ៖

$$m=\lim_{x\to x_0}\frac{f(x)-f(x_0)}{x-x_0}=f'(x_0)$$

សមីការបន្ទាត់ប៉ះក្រាបត្រង់ $x_0$ កំណត់ដោយ៖

$$y=f'(x_0)(x-x_0)+f(x_0)$$

32 ភាពគូ ឬសេសនៃអនុគមន៍

  • បើ $f(-x)=f(x)$ នោះ $f$ ជាអនុគមន៍ គូ — ក្រាបនៃអនុគមន៍គូមានអ័ក្សឆ្លុះជាអ័ក្សឈរ។
  • បើ $f(-x)=-f(x)$ នោះ $f$ ជាអនុគមន៍ សេស — ក្រាបនៃអនុគមន៍សេសមានគល់តម្រុយជាទិចផ្ចិត។

33 របៀបរកចំណុចរបត់នៃខ្សែកោង

  1. រក $f''(x)$ រួចដោះស្រាយ $f''(x)=0$
  2. សិក្សាសញ្ញា $f''(x)$ តាមករណី
  • បើ $f''(x)$ ប្តូរសញ្ញានៅសងខាង $x_0$ នោះខ្សែកោងមានចំណុចរបត់។
  • បើ $f''(x)$ មិនប្តូរសញ្ញា នោះខ្សែកោងគ្មានចំណុចរបត់ទេ។

34 របៀបបង្ហាញ $I(a,b)$ ជាទិចផ្ចិត

ចំណាំទិចផ្ចិតជាចំណុចប្រសព្វអាស៊ីមតូតពីរ។
របៀបទី ១

ចំណុច $I(a,b)$ ជាទិចផ្ចិតនៃខ្សែកោងតាងអនុគមន៍ $f$ កាលណាវាផ្ទៀងផ្ទាត់៖

$$f(2a-x)+f(x)=2b$$
របៀបទី ២

គេយក $I(a,b)$ ជាគល់តម្រុយថ្មី តាមរូបមន្តប្តូរគល់តម្រុយ៖

$$\begin{cases}x=X+a\\ y=Y+b\end{cases}$$

ជំនួសរួចបាន $F(X)=Y=y-b=\dots$ បើបង្ហាញថា $F(-X)=-F(X)$ នោះ $F(x)$ ជាអនុគមន៍សេស មាន $I$ ជាទិចផ្ចិត។

សម្គាល់បើបន្ទាត់ $x=a$ ជាអ័ក្សឆ្លុះនៃក្រាបតាងអនុគមន៍ $f$ កាលណា $f(2a-x)=f(x)$។

35 ប្លង់សិក្សាអនុគមន៍

  • ដែនកំណត់ (តម្លៃ $x$ ដែលធ្វើឲ្យអនុគមន៍មាននន័យ)
  • ទិសដៅអថេរភាព ៖ ដេរីវេ, បម្រែ, លីមីត, អាស៊ីមតូត, តារាងអថេរភាព
  • សង់ក្រាប ៖ $C\cap xx'$ , $C\cap yy'$ , ទីតាំងក្រាបធៀបអាស៊ីមតូតទ្រេត, ចំណុចរបត់, ទិចផ្ចិត
  • ដោយប្រើក្រាបដើម្បីសិក្សាចំនួនឬស ឬដោះស្រាយសមីការ ឬវិសមីការ ឬគណនាផ្ទៃក្រឡា …
សម្គាល់ប្លង់សិក្សាអនុគមន៍មិនដូចគ្នាគ្រប់អនុគមន៍ទាំងអស់ទេ — ធ្វើចម្លើយតាមសំណួរដែលគេសួរ ក. ខ. គ. …

កោណនិច

Conic Sections
36 – 38

36 ប៉ារ៉ាបូល

កំពូលជាគល់តម្រុយ
អ័ក្សឆ្លុះជាអ័ក្សអាប់ស៊ីសអរដោនេ
សមីការស្តង់ដា$y^{2}=4px$$x^{2}=4py$
កូអរដោនេកំពូល$V(0,0)$$V(0,0)$
កូអរដោនេកំណុំ$F(p,0)$$F(0,p)$
បន្ទាត់ប្រាប់ទិស$x=-p$$y=-p$
កំពូលខុសពីគល់តម្រុយ
អ័ក្សឆ្លុះជាអ័ក្សដេកឈរ
សមីការស្តង់ដា$(y-k)^{2}=4p(x-h)$$(x-h)^{2}=4p(y-k)$
កូអរដោនេកំពូល$V(h,k)$$V(h,k)$
កូអរដោនេកំណុំ$F(h+p,k)$$F(h,k+p)$
បន្ទាត់ប្រាប់ទិស$x=h-p$$y=k-p$

37 អេលីបមានផ្ចិតខុសពីគល់តម្រុយ

អ័ក្សធំស្របនឹងអ័ក្សអាប់ស៊ីស
  • កូអរដោនេផ្ចិត : $O(h,k)$
  • សមីការស្តង់ដា : $\dfrac{(x-h)^{2}}{a^{2}}+\dfrac{(y-k)^{2}}{b^{2}}=1$
  • កូអរដោនេកំពូល : $V(h\pm a,\,k)$
  • កូអរដោនេកំណុំ : $F(h\pm c,\,k)$
អ័ក្សធំស្របនឹងអ័ក្សអរដោនេ
  • កូអរដោនេផ្ចិត : $O(h,k)$
  • សមីការស្តង់ដា : $\dfrac{(x-h)^{2}}{b^{2}}+\dfrac{(y-k)^{2}}{a^{2}}=1$
  • កូអរដោនេកំពូល : $V(h,\,k\pm a)$
  • កូអរដោនេកំណុំ : $F(h,\,k\pm c)$
សម្គាល់ដើម្បីរក $c$ យើងគណនាតាម $c^{2}=a^{2}-b^{2}$។

38 អ៊ីពែបូលមានផ្ចិតខុសពីគល់តម្រុយ

អ័ក្សទទឹងស្របនឹងអ័ក្សអាប់ស៊ីស
  • កូអរដោនេផ្ចិត : $O(h,k)$
  • សមីការស្តង់ដា : $\dfrac{(x-h)^{2}}{a^{2}}-\dfrac{(y-k)^{2}}{b^{2}}=1$
  • កំពូលទាំងពីរ : $V(h\pm a,\,k)$
  • កំណុំទាំងពីរ : $F(h\pm c,\,k)$
  • អាស៊ីមតូតទាំងពីរ : $y=k\pm\dfrac{b}{a}(x-h)$
អ័ក្សទទឹងស្របនឹងអ័ក្សអរដោនេ
  • កូអរដោនេផ្ចិត : $O(h,k)$
  • សមីការស្តង់ដា : $\dfrac{(y-k)^{2}}{a^{2}}-\dfrac{(x-h)^{2}}{b^{2}}=1$
  • កំពូលទាំងពីរ : $V(h,\,k\pm a)$
  • កំណុំទាំងពីរ : $F(h,\,k\pm c)$
  • អាស៊ីមតូតទាំងពីរ : $y=k\pm\dfrac{a}{b}(x-h)$
សម្គាល់គណនា $c$ តាមទំនាក់ទំនង $c^{2}=a^{2}+b^{2}$។

ធរណីមាត្រក្នុងលំហ

Geometry in Space
39

39a វ៉ិចទ័រ · ចម្ងាយ · ចំណុចកណ្តាល

កូអរដោនេវ៉ិចទ័រ $\overrightarrow{AB}$
$$\overrightarrow{AB}=(x_2-x_1,\ y_2-y_1,\ z_2-z_1)$$
ចម្ងាយរវាងពីរចំណុច $A$ និង $B$
$$AB=\left|\overrightarrow{AB}\right|=\sqrt{(x_2-x_1)^{2}+(y_2-y_1)^{2}+(z_2-z_1)^{2}}$$
កូអរដោនេនៃចំណុចកណ្តាល
$$I_{AB}\left(\frac{x_A+x_B}{2},\ \frac{y_A+y_B}{2},\ \frac{z_A+z_B}{2}\right)$$

39b ផលគុណស្កាលែរ · ស្រប · កែង

ផលគុណស្កាលែរនៃពីរវ៉ិចទ័រ
$$\vec{u}\cdot\vec{v}=xx'+yy'+zz'\qquad\text{ឬ}\qquad \vec{u}\cdot\vec{v}=|\vec{u}|\cdot|\vec{v}|\cdot\cos\theta$$
$$\cos\theta=\frac{\vec{u}\cdot\vec{v}}{|\vec{u}||\vec{v}|}=\frac{xx'+yy'+zz'}{\sqrt{x^{2}+y^{2}+z^{2}}\ \sqrt{x'^{2}+y'^{2}+z'^{2}}}$$
វ៉ិចទ័រស្របគ្នា
$$\vec{u}\parallel\vec{v}\iff \frac{x}{x'}=\frac{y}{y'}=\frac{z}{z'}$$
វ៉ិចទ័រកែងគ្នា
$$\vec{u}\perp\vec{v}\iff xx'+yy'+zz'=0$$

39c ផលគុណវ៉ិចទ័រ

$$\overrightarrow{AB}\times\overrightarrow{CD}=\begin{vmatrix}\vec{i}&\vec{j}&\vec{k}\\ x&y&z\\ x'&y'&z'\end{vmatrix}=\begin{vmatrix}y&z\\ y'&z'\end{vmatrix}\vec{i}-\begin{vmatrix}x&z\\ x'&z'\end{vmatrix}\vec{j}+\begin{vmatrix}x&y\\ x'&y'\end{vmatrix}\vec{k}$$
$$=(yz'-zy')\vec{i}-(xz'-zx')\vec{j}+(xy'-yx')\vec{k}$$

39d សមីការបន្ទាត់ · ប្លង់ · ស្វ៊ែរ

សមីការប៉ារ៉ាម៉ែត្រ និងសមីការឆ្លុះនៃបន្ទាត់ $(t\in\mathbb{R})$
$$L:\begin{cases}x=x_o+at\\ y=y_o+bt\\ z=z_o+ct\end{cases}\qquad \frac{x-x_o}{a}=\frac{y-y_o}{b}=\frac{z-z_o}{c}$$
សមីការប្លង់
$$a(x-x_A)+b(y-y_A)+c(z-z_A)=0$$
សមីការស្វ៊ែរ
$$S:(x-a)^{2}+(y-b)^{2}+(z-c)^{2}=r^{2}$$

39e ផ្ទៃក្រឡា និងមាឌ

ផ្ទៃក្រឡានៃត្រីកោណ និងប្រលេឡូក្រាម
$$S_{\triangle ABC}=\frac{1}{2}\left|\overrightarrow{AB}\times\overrightarrow{AC}\right|\qquad S_{\square ABCD}=\left|\overrightarrow{AB}\times\overrightarrow{AC}\right|$$
មាឌតេត្រាអែត និងមាឌប្រលេឡូបែត
$$V_{ABCD}=\frac{1}{6}\left|\left(\overrightarrow{AB}\times\overrightarrow{AC}\right)\cdot\overrightarrow{AD}\right|\qquad\text{ឬ}\qquad V=\frac{1}{3}S_b h$$
$$V=\left|\left(\overrightarrow{AB}\times\overrightarrow{AC}\right)\cdot\overrightarrow{AD}\right|$$

39f ចម្ងាយ

ចម្ងាយពីចំណុចមួយទៅប្លង់
$$d\big(M,(P)\big)=\frac{|ax_o+by_o+cz_o+d|}{\sqrt{a^{2}+b^{2}+c^{2}}}$$
ចម្ងាយពីចំណុចទៅបន្ទាត់ និងចម្ងាយរវាងបន្ទាត់ពីរ
$$D=\frac{\left|\overrightarrow{PQ}\times\vec{u}\right|}{|\vec{u}|}\qquad d(L_1,L_2)=\frac{\left|\overrightarrow{M_1M_2}\cdot(\vec{u_1}\times\vec{u_2})\right|}{|\vec{u_1}\times\vec{u_2}|}$$
សម្គាល់របៀបបង្ហាញថាចតុកោណមួយជាប្រលេឡូក្រាម — គេត្រូវរកឲ្យបានវ៉ិចទ័រជ្រុងឈមពីរស្មើគ្នា គឺ $\overrightarrow{AB}=\overrightarrow{DC}$ ឬក៍ $\overrightarrow{AD}=\overrightarrow{BC}$។

ប្រូបាប

Probability & Combinatorics
40

40a សំណុំ និងគោលការណ៍រាប់

ប្រសព្វ និងប្រជុំនៃសំណុំ
$$A\cap B=\{x\mid x\in A\ \text{និង}\ x\in B\}$$
$$A\cup B=\{x\mid x\in A\ \text{ឬ}\ x\in B\}$$
គោលការណ៍ផលបូក និងផលគុណ
$$n(A\cup B)=n(A)+n(B)-n(A\cap B)\qquad m\times n$$

40b ចម្រាស់ និងបន្សំ

ចំនួនចម្រាស់ $n$ ជាតុស្មើនឹង $P_n=n!$ (Factorial)
$$n!=n(n-1)(n-2)\times\dots\times 3\times 2\times 1$$
ចម្រាស់ និងបន្សំនៃ $r$ ជាតុយកពី $n$ ជាតុ
$$P(n,r)=\frac{n!}{(n-r)!}\qquad C(n,r)=\frac{n!}{(n-r)!\times r!}$$
ចម្រាស់ត្រួតដែល · ចម្រាស់រង្វង់ · ចម្រាស់អាចបែងចែកបាន
$$n^{r}\ ,\qquad \frac{n!}{n}=(n-1)!\ ,\qquad \frac{n!}{n_1!\times n_2!\times\dots\times n_k!}$$
លក្ខណៈនៃបន្សំ
$$C(n,n-r)=C(n,r)$$
$$C(n,1)=n$$
$$C(n,n)=C(n,0)=1$$
$$0!=1$$

40c ប្រូបាបមូលដ្ឋាន

ប្រូបាបនៃព្រឹត្តិការណ៍ $A$
$$P(A)=\frac{\text{ចំនួនករណីស្រប}}{\text{ចំនួនករណីអាច}}=\frac{n(A)}{n(S)}$$
ព្រឹត្តិការណ៍ផលគុណ
  • $P(A\cap B)=P(A)\times P(B)$  — $A,B$ មិនទាក់ទងគ្នា
  • $P(A\cap B)=P(A)\times P(B\mid A)$  — ទាក់ទងគ្នា
ព្រឹត្តិការណ៍ផលបូក
  • $P(A\cup B)=P(A)+P(B)-P(A\cap B)$
  • $P(A\cup B)=P(A)+P(B)$  — $A,B$ មិនចុះសម្រុងគ្នា
ព្រឹត្តិការណ៍ផ្ទុយ
$$P(\bar{A})=1-P(A)$$

40d ប្រូបាបមានលក្ខខណ្ឌ · បេយ៉េស

បើ $P(A)\neq 0$ , $P(B)\neq 0$ ៖

$$P(B\mid A)=\frac{P(A\cap B)}{P(A)}$$
$$P(A\mid B)=\frac{P(A\cap B)}{P(B)}$$

ទាញបានប្រូបាបនៃព្រឹត្តិការណ៍ផលគុណ $A$ និង $B$ គឺ៖

$$P(A\cap B)=P(A)\times P(B\mid A)=P(B)\times P(A\mid B)$$
រូបមន្តប្រូបាបសរុប
$$P(B)=\sum_{i=1}^{n}\big[P(B\mid A_i)\times P(A_i)\big]$$
ទ្រឹស្តីបទបេយ៉េស
$$P(A_k\mid B)=\frac{P(B\mid A_k)\times P(A_k)}{\displaystyle\sum_{i=1}^{n}\big[P(B\mid A_i)\times P(A_i)\big]}$$
១០

រូបមន្តផ្សេងៗ

Essential Formulas
41 – 45

41 រូបមន្តត្រីកោណមាត្រប្រើញឹកញាប់

  1. $\tan x=\dfrac{\sin x}{\cos x}$
  2. $\cot x=\dfrac{\cos x}{\sin x}$
  3. $\sin^{2}x+\cos^{2}x=1$
  4. $\tan\alpha\cdot\cot\alpha=1$
  5. $1+\tan^{2}x=\dfrac{1}{\cos^{2}x}$
  6. $1+\cot^{2}x=\dfrac{1}{\sin^{2}x}$
  7. $\sin 2x=2\sin x\cos x$
  8. $\cos 2a=\cos^{2}a-\sin^{2}a$
  9. $1-\cos 2x=2\sin^{2}x$
  10. $1+\cos 2x=2\cos^{2}x$
  11. $\cos 3a=4\cos^{3}a-3\cos a$
  12. $\sin 3a=-4\sin^{3}a+3\sin a$
  13. $\cos 4a=\cos^{4}a+\sin^{4}a-6\cos^{2}a\sin^{2}a$
  14. $\sin 4a=4\cos^{3}a\sin a-4\cos a\sin^{3}a$

42 រូបមន្តអិចស្ប៉ូណង់ស្យែល និងលោការីតនេពែ

  1. $e^{m+n}=e^{m}\cdot e^{n}$
  2. $\left(e^{m}\right)^{n}=e^{mn}$
  3. $e^{-n}=\dfrac{1}{e^{n}}$
  4. $\dfrac{e^{m}}{e^{n}}=e^{m-n}$
  5. $\ln 1=0$
  6. $\ln e=1$
  7. $\ln xy=\ln x+\ln y$
  8. $e^{\ln x}=x$
  9. $\ln\dfrac{x}{y}=\ln x-\ln y$

43 រូបមន្តសមីការដឺក្រេទី ២

  1. $\Delta=b^{2}-4ac\ ,\quad x=\dfrac{-b\pm\sqrt{\Delta}}{2a}$
  2. $\Delta'=b'^{2}-ac\ ,\quad x=\dfrac{-b'\pm\sqrt{\Delta'}}{a}$
  3. $S=x_1+x_2=-\dfrac{b}{a}\ ,\quad P=x_1x_2=\dfrac{c}{a}$
  4. $a+b+c=0\ \Rightarrow\ x_1=1\ ,\ x_2=c/a$
  5. $a-b+c=0\ \Rightarrow\ x_1=-1\ ,\ x_2=-c/a$

44 វិសមភាពកំណើនមានកំណត់

គេឲ្យ $f$ ជាអនុគមន៍កំណត់ និងជាប់ ហើយមានដេរីវេលើចន្លោះ $I$។ បើមានពីរចំនួនពិត $m$ និង $M$ ដែលចំពោះគ្រប់ចំនួនពិត $a,b\in I$ គេបាន៖

$$m(b-a)\le f(b)-f(a)\le M(b-a)$$

គេឲ្យ $f$ មានដេរីវេលើចន្លោះ $[a,b]$ បើមានចំនួនពិត $M$ ដែល $|f'(x)|\le M$ ចំពោះ $x\in[a,b]$ នោះគេបាន៖

$$\big|f(b)-f(a)\big|\le M\,|b-a|$$

45 ទ្រឹស្តីបទរ៉ូល និងទ្រឹស្តីបទតម្លៃមធ្យម

ទ្រឹស្តីបទរ៉ូល

បើ $f$ ជាអនុគមន៍ជាប់លើចន្លោះ $[a,b]$ មានដេរីវេលើចន្លោះ $(a,b)$ និង $f(a)=f(b)$ នោះមាន $c\in(a,b)$ យ៉ាងតិចមួយដែល $f'(c)=0$។

ទ្រឹស្តីបទតម្លៃមធ្យម

បើ $f$ ជាអនុគមន៍ជាប់លើចន្លោះ $[a,b]$ មានដេរីវេលើចន្លោះ $(a,b)$ នោះមាន $c\in(a,b)$ យ៉ាងតិចមួយដែល៖

$$f'(c)=\frac{f(b)-f(a)}{b-a}$$
១១

តម្លៃប្រើញឹកញាប់

Reference Tables
46 – 49

46 តារាងផលរៀបត្រីកោណមាត្រមុំពិសេស

DEG30°45°60°90°
RAD$0$$\dfrac{\pi}{6}$$\dfrac{\pi}{4}$$\dfrac{\pi}{3}$$\dfrac{\pi}{2}$
$\sin\alpha$$0$$\dfrac{1}{2}$$\dfrac{\sqrt{2}}{2}$$\dfrac{\sqrt{3}}{2}$$1$
$\cos\alpha$$1$$\dfrac{\sqrt{3}}{2}$$\dfrac{\sqrt{2}}{2}$$\dfrac{1}{2}$$0$
$\tan\alpha$$0$$\dfrac{1}{\sqrt{3}}$$1$$\sqrt{3}$$\|$
$\cot\alpha$$\|$$\sqrt{3}$$1$$\dfrac{1}{\sqrt{3}}$$0$
សម្គាល់សញ្ញា $\|$ មានន័យថា មិនកំណត់ (undefined)។

47 ស្វ័យគុណនៃ $e$ និងលោការីតនេពែ

ស្វ័យគុណនៃចំនួន eលោការីតនេពែ
$e^{1}$2.7182818$\ln 1$0
$e^{2}$7.3890561$\ln 2$0.693
$e^{3}$20.085537$\ln 3$1.098
$e^{4}$54.59815$\ln 4$1.386
$e^{5}$148.41316$\ln 5$1.609
$e^{6}$403.42879$\ln 6$1.791
$e^{7}$1096.6332$\ln 7$1.945
$e^{8}$2980.958$\ln 8$2.079
$e^{9}$8103.0839$\ln 9$2.197
$e^{10}$22026.466$\ln 10$2.302

48 ការេ · គុប · ឬសការេ · ឬសគុប

$n$$n^{2}$$n^{3}$$\sqrt{n}$$\sqrt[3]{n}$
1111.0001.000
2481.4141.259
39271.7321.442
416642.0001.587
5251252.2361.709
6362162.4491.817
7493432.6451.912
8645122.8282.000
9817293.0002.080

49 រង្វង់ត្រីកោណមាត្រ និងមុំពិសេស

រង្វង់ឯកតា — មុំគិតជារ៉ាដ្យង់ · អ័ក្សដេក $=\cos\alpha$ · អ័ក្សឈរ $=\sin\alpha$
១២

រូបធរណីមាត្រក្នុងលំហ

Solids · Surface Area & Volume
50 – 57

50 ស្វ៊ែរ · Sphere

$$d=2R$$
$$S=4\pi R^{2}$$
$$V=\frac{4}{3}\pi R^{3}$$
R

51 ប្រលេឡូបែតកែង · Box

$$S=2(ab+ac+bc)$$
$$V=a\times b\times c$$
$$d=\sqrt{a^{2}+b^{2}+c^{2}}$$
abc

52 គូប · Cube

$$S=6a^{2}$$
$$V=a\times a\times a=a^{3}$$
$$d=a\sqrt{3}$$
aaa

53 ស៊ីឡាំង · Cylinder

$$S_L=2\pi Rh$$
$$S_B=\pi R^{2}$$
$$S_T=S_L+S_B$$
$$V=S_B\,h=\pi R^{2}h$$
Rh

54 កោណ · Cone

$$S_L=\pi r\ell$$
$$S_B=\pi r^{2}$$
$$S_T=\pi r(\ell+r)$$
$$V=\frac{1}{3}S_B h=\frac{1}{3}\pi r^{2}h$$
hr

55 កំណាត់កោណ · Frustum of a Cone

$$S_L=\pi a(R+r)$$
$$S_T=\pi a(R+r)+\pi R^{2}+\pi r^{2}$$
$$V=\frac{\pi h}{3}\left(R^{2}+r^{2}+Rr\right)$$
rhRa

56 ពីរ៉ាមីត · Pyramid

$$S_T=S_L+S_B$$
$$V=\frac{1}{3}S_B\,h$$
haSB

57 កំណាត់ពីរ៉ាមីត · Frustum of a Pyramid

$$V=\frac{h}{3}\left(S_B+S_b+\sqrt{S_B\,S_b}\right)$$
h Sb SB
រៀបរៀងដោយ ៖ ណាត ប៊ុនឆ័យ Nat Bunchhai
Tel 096 653 21 03 · FB: Bunchhai Nat · natbunchhai.17@gmail.com
Alpha Academy Cambodia